នាយក​ក្រុមហ៊ុន​​​និង​​កូន​​​អ្នក​​ជំនួញ​​​​ស្ថិត​ក្នុងចំណោម​ជន​​បរទេស​​ដែល​​ទទួល​បាន​​សញ្ជាតិ​​ខ្មែរ​​

ជនបរទេស​ប្រមាណ​​៧០នាក់​បាន​ទទួល​សញ្ជាតិ​ខ្មែរ​​គិត​​ត្រឹម​​ត្រីមាស​ទី១​ នៃ​​សៀវ​​ភៅ​​រាជកិច្ច​​​ក្នុង​​ឆ្នាំ២០២៣​​នេះ​ ដែល​​ក្នុង​​ចំណោម​​នោះ​​មានកូន​​របស់​​​អ្នក​​​ជំនួញ​​ជនជាតិ​សិង្ហបុរី​ម្នាក់​​ ដែល​ជា​​ប្រធាន​​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​កាន់​តួនាទី​​ជា​​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ និង​សំណង់​មួយចំនួន​ ផង​ដែរ​។​

យោង​តាម​សៀវភៅ​រាជកិច្ច​​លេខ១​ ដល់​លេខ​​២៤​ នៃ​​​ឆ្នាំ២០២៣​ ជនបរទេស​​៧០នាក់​មក​ពី១៤ប្រទេស​ទទួល​បាន​​សញ្ជាតិ​ខ្មែរ​​ ហើយ​​ឯកសារ​ទាំង​​នោះ​​ចុះ​កាលបរិច្ឆេទ​​ថ្ងៃទី២៦​​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដល់​ថ្ងៃទី២០​ ខែមករា​ ឆ្នាំ២០២៣​។​ យ៉ាងហោចណាស់​​មាន៣០នាក់​ក្នុងចំណោម​​នោះ​​ បាន​ប្តូរ​ឈ្មោះ​​​ទៅតាម​​សញ្ជាតិ​ខ្មែរ​របស់​ពួកគេ​។​

ក្នុង​​ចំណោម​​បុគ្គល​​ទាំង៧០​​នាក់​ មាន​​ជនជាតិ​​ចិន៣៦​​នាក់​ ក្នុង​​នោះ៥​​នាក់​​មាន​​សញ្ជាតិ​​ចិន​​តៃវ៉ាន់​ ម្នាក់​​មាន​​សញ្ជាតិ​​វ៉ានូ​ទូ​ និង​​ម្នាក់​មាន​​​សញ្ជាតិ​​ម៉ិកស៊ិក​ ជនជាតិ​​ថៃ​មាន​​១៣​​នាក់​ តៃវ៉ាន់៨​​នាក់​ វៀតណាម៤​​នាក់​ ហ្វីលីពីន២​​នាក់​ ឥណ្ឌូណេស៊ី១​​នាក់​ ម៉ាឡេស៊ី១​​នាក់​ តួ​កគី១នាក់​​ មីយ៉ាន់ម៉ា១នាក់​​ ហ្គីណេ១នាក់​​ សិង្ហបុរី១នាក់​​ និង​​អង់គ្លេស​​១​​នាក់​​។​

ក្នុង​​ចំណោម​​អ្នក​​ដែល​​ទទួល​​បាន​​សញ្ជាតិ​​​ថ្មី​​ទាំង​​នោះ​​មាន​​លោក​ យ៉ុង​ ឃុង​លីន​ ដែល​​មាន​​ឈ្មោះ​​ដូចគ្នា​​ទៅ​នឹង​​ឈ្មោះ​​​​នាយក​​ក្រុមហ៊ុន​មួយ​​​ដែល​​ចុះ​​បញ្ជី​​នៅ​​កម្ពុជា​​ឈ្មោះ​​ Evergreen Microfinance។​ ក្រុមហ៊ុន​នេះ​គ្រប់គ្រង​​ដោយ​លោក​​ យ៉ុង​ អ៊ី​ង​ហ្វា​ត​ (Yong Ing Fatt) ដែល​ក៏​​ជា​ប្រធាន​នៃ​ក្​រុ​មហ៊ុន​​រក​ស៊ី​ឈើសិ​ង្ហ​បុរី​​​មួយ​​ឈ្មោះ​​ Evergreen Group។​

លោក​ យ៉ុង​ ឃុង​លីន​ គឺជា​កូនប្រុស​របស់​លោក​ យ៉ុង​ អ៊ឹ​ង​ហ្វា​ត​​ ហើយ​លោក​ ឃុង​​លីន​​ ក៏​មានឈ្មោះ​មួយ​​ទៀត​​គឺ​​ ដេ​វីដ​ យ៉ុង​​ (David Yong)។​

អាយុ​របស់​លោក​​នៅក្នុង​ប្រវត្តិរូប​សង្ខេប​​តាម​អន​​ឡាញ​​ស៊ីគ្នា​​នឹង​ឈ្មោះ​​ យ៉ុង​ ឃុង​​លីន​ ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​​ ដែល​ឥឡូវនេះ​មាន​អាយុ៣៦ឆ្នាំ​ នេះ​​បើ​​យោង​តាម​ថ្ងៃខែ​ឆ្នាំ​កំណើត​ដែល​មាន​ក្នុង​ឯកសារ​ផ្តល់​​សញ្ជាតិ​។​

ឯកសារ​​បញ្ជាក់​ផង​ដែរ​​​ថា​ លោក​ យ៉ុង​ ឃុង​លីន​ បាន​​ប្តូរ​​ទៅ​​ជា​​ឈ្មោះ​​ខ្មែរ​​ ដួង​ តារា​ ជាមួយ​​សញ្ជាតិ​​ថ្មី​ ដែល​​ឈ្មោះ​​នេះ​មានន័យថា​ “ផ្កាយ​​”។​

ក្រុមហ៊ុន​ Evergreen Group មាន​ប្រវត្តិ​នៃ​​ការ​កាប់​ឈើ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក្រុម​​ហ៊ុនេះ​​ក៏​មាន​​បើក​អា​ជីវកម្ម​ហាង​បញ្ចាំ​នៅ​កម្ពុជា​​ផង​ដែរ​។​

បុគ្គល​​ម្នាក់ទៀត​​ដែល​​ទទួល​​បាន​​សញ្ជាតិ​​ខ្មែរ​​ គឺ​​លោកស្រី​​ យ៉ាង​ ហ័ង​ម៉ី​ជីង​ ជា​​ភរិយា​​របស់​​លោក​ យ៉ាង​ សូវ​ស៊ីន​​ (Yang Shaw Shin) ដែល​​ជា​​នាយក​​ក្រុម​​ហ៊ុន​​រោង​​ចក្រ​​កាត់​​ដេរ​​ធំ​មួយ​​ឈ្មោះ​ Grand Twins International។​​

ឈ្មោះ​​ជន​​បរទេស​​ច្រើន​​ទៀត​​ដែល​​ទទួល​​បាន​​សញ្ជាតិ​​ខ្មែរ​​នេះ​ ​ក៏​​មាន​​នៅ​​ក្នុង​​​ក្រុម​​​​ហ៊ុន​​មួយចំនួន​​ដែល​​ចុះបញ្ជី​នៅ​​កម្ពុជា​ផង​ដែរ​​​ ប៉ុន្តែ​​គេ​​មិន​​ប្រកា​ដ​​ថា​ ពួកគេ​​គឺជា​​​មនុស្ស​​តែ​​មួយ​​ឬ​យ៉ាងណា​​នោះ​​ទេ​។​​

សញ្ជាតិ​​ខ្មែរ​​អាច​​ត្រូវ​​បាន​​ផ្តល់​​ឱ្យ​​ជន​​បរទេស​​ដោយ​​ផ្អែក​​លើ​​ការ​​ស្នាក់នៅ​​ ការ​​វិនិយោគ​ ការ​​បរិច្ចាគ​ ឬ​​លក្ខណៈ​​ពិសេស​​ផ្សេង​​ទៀត​​យោង​​តាម​​ច្បាប់​​ស្តី​ពី​​សញ្ជាតិ​។​

ដោយឡែក​ នៅក្នុង​ឯកសារ​ដែល​​ចុះ​កាលបរិច្ឆេទ​​ថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២២​ ក្នុង​សៀវ​​ភៅ​រាជកិច្ច​​​លេខ៩​ ព្រះរាជ​ក្រឹត្យ​បាន​អនុញ្ញាត​ឲ្យ​កញ្ញា​ ចូវ​ ហ៊ុយ​សៀន​​ ជនជាតិ​ខ្មែរ​ កើត​​នៅ​ទីក្រុង​​ភ្នំពេញ​​ លះបង់​សញ្ជាតិ​ខ្មែរ​។​ ឯកសារ​​នេះ​​និយាយ​​ថា​ ​បច្ចុប្បន្ន​នាង​​​​កំពុង​​​រស់​​នៅ​​​តៃវ៉ាន់​៕​

ការ​ផ្ដល់​សញ្ជាតិ​ (សៀវភៅ​រាជកិច្ច​​លេខ១​-២៤​)

New Citizens (Royal Gazette Books 1-24)

Document DateNationalityNameBook NumberNotes
11-29-2022ចិន​ (សញ្ជាតិ​ចិន​​តៃវ៉ាន់​) (China/Taiwan)អ្នកស្រី​ សាវ​ ស៊ីវ​ឡាន​ (HSIAO HSIU-LAN)០២​
11-29-2022វៀតណាម​ (Vietnam)លោក​ ហ្វា​ម​ ទូង​ (PHAM TUNG)០២​ប្តូរ​​ឈ្មោះ​ (name changed)
11-29-2022ចិន​ (China)លោក​ ឈ័រ​ សិន​ប៉ិ​ប​ (CHUANG SHEN-PEP)០២​
11-26-2022ថៃ​​ (Thai)លោក​ វ៉ា​រុត​ វ៉ាន់​ណា​ក់​អ៊ា​ម​ភិ​គុល​ (VARUD WAN NAIAMPIKUL)០២​ប្តូរ​​ឈ្មោះ​ (name changed)
11-26-2022ចិន​ (សញ្ជាតិ​ចិន​​តៃវ៉ាន់​) (China/Taiwan)លោក​ ចាង​ យ៉ុង​ហ្វី​ង​ (CHANG YUAN-FONG)០២​
11-26-2022ចិន​ (China)លោក​ អ៊ូ​ ទី​ (WU DI)០២​​ប្តូរ​​ឈ្មោះ​ (name changed)
11-26-2022ចិន​ (China)លោក​ លីន​ លាំង​សៀន​ (LIN, LIANGXUAN)០២​
11-26-2022ចិន​ (China)លោក​ សឺ​ ឈី​វយាន​ (SHI, QIUYUAN)០២​
11-26-2022ចិនតៃវ៉ាន់​​ (Taiwan)លោក​ លីន​ ឃុន​ (LIN, KUN)០២​
11-26-2022ចិនតៃវ៉ាន់​​ (Taiwan)ស្រី​ យ៉ាង​ ហ័ង​ម៉ី​ជីង​ (YANG HUANG, MEI-CHIN)០២​
11-30-2022វៀតណាម​ (Vietnam)លោក​ ង្វៀន​ តាន​លុក​ (NGUYEN TAN LUC)០៣​ប្តូរ​​ឈ្មោះ​ (name changed)
11-30-2022វៀតណាម​ (Vietnam)លោក​ ង៉​ ថាញ់ដេ​ត​ (NGO THANH DAT)០៣​ប្តូរ​​ឈ្មោះ​ (name changed)
12-2-2022ចិន​ (China)លោកស្រី​ ទាន់​ ពីង​ស៊ា​ (DUAN BINGXUE)០៤​
12-3-2022ចិន​ (សញ្ជាតិ​ចិន​​​តៃវ៉ាន់​) (China/Taiwan)លោកស្រី​ ជីង​ នៀន​ធីង​ (CHIN NIEN-TING)០៤​
12-3-2022ចិន​ (China)លោក​ ហ័ង​ លី​ផីង​ (HUANG LIPING)០៤​ប្តូរ​​ឈ្មោះ​​ (name changed)
12-2-2022​ចិន​ (China)លោក​ ស៊ុម​ មី​ងយិន​មេន​ហ្វ្​រេដ​ (SHUM MINGYIN MANFRED)០៤​
12-7-2022ចិន​ (China)លោក​ ឡាយ​ វិន​អ៊ី​ (LAI, WENYU)០៥​ប្តូរ​​ឈ្មោះ​ (name changed)
12-7-2022​ចិន​ (China)លោក​ ស៊ិន​ ស៊ុន​ជាំ​ង​ (SHEN, SHUNJIANG)០៥​
12-7-2022​ចិន​ (China)លោក​ ចឹង​ ហាង​ចូវ​ (ZENG, HANGZHOU)០៥​ប្តូរ​ឈ្មោះ​ (name changed)
12-7-2022​ចិន​​ (China)លោក​ អ៊ូ​ ឆុង​ឈាន​ (WU, CHONGQUAN)០៥​ប្តូរ​ឈ្មោះ​ (name changed)
10-12-2022​ចិន​​តៃវ៉ាន់​​ (Taiwan)លោក​ ឈិន​ ហុង​ចាង​ (CHEN, HONG-CHANG)០៧​
10-12-2022​ចិន​​ (China)លោក​ លី​ ជៀន​ហ្វាង​ (LI, JIANFANG)០៧​ប្តូរ​ឈ្មោះ​ (name changed)
10-12-2022​ម៉ាឡេស៊ី​​ (Malaysia)លោក​ លីវ​ ជី​ ហាន​ (LAU ZHI HAN)០៧​
10-12-2022ចិន​​ (China)លោក​ លីង​ សុន​ថាវ​ (LIN, SHUNTAO)០៧​ប្តូរ​​ឈ្មោះ​​ (name changed)
10-12-2022ចិន​​ (China)លោក​ ចាង​ ឃុន​ (ZHANG. KUN)០៧​
10-12-2022ចិនតៃវ៉ាន់​ (Taiwan)លោក​ លីន​ អ៊ូ​យស៊ែវ​ (LIN, WEI-HSIAO)០៧​
10-12-2022ចិនតៃវ៉ាន់​ (Taiwan)លោក​ ឡាយ​ យួយ​ឆឹង​ (LAI, JUI-CHENG)០៧​
12-20-2022ហ្វីលីពីន​​ (Philippines)អ្នកស្រី​ ចិន​ អា​ឡិច​ស៊ី​ល​ វង់​ (CHEN ALEXIEL WONG)០៨​ម្ដាយ​និង​កូន​ (mother and child)
12-20-2022ហ្វីលីពីន​​ (Philippines)កុមារ​ ចិន​ តាន់​​ស៊ីង​ (CHEN TANSING)០៨​
12-20-2022ថៃ​​ (Thai)លោក​ អន​ណម​ សរ៉ា​ស៊ី​ត​ (ONNOM SORASIT)០៨​
12-24-2022ចិន​​ (China)លោក​ អ៊ូ​ ជាំ​ង​ ឈុន​ (WU, CHIA-CHUN)០៩​
12-24-2022ចិន​​តៃវ៉ាន់​​ (Taiwan)លោក​ ដុង​ មិន​ ហ្សី​ ប៊្រុ​ក​ (DONG MEN ZI BROOK)០៩​
12-24-2022ចិន​​ (China)លោក​ ឈីវ​ ជា​ឈី​ (QIU, JIAQI)០៩​
12-24-2022ចិន​ (China)លោក​ ហ័ង​ ធាន​ហ៊ុយ​ (HUANG TIANHUI)១០​ប្តូរ​​ឈ្មោះ​ (name changed)
12-24-2022ឥណ្ឌូណេស៊ី​​ (Indonesia)លោក​ វី​​ លីស​ (WILYS)១០​
12-27-2022ថៃ​​ (Thai)លោក​ សែ​ចាំង​ សុ​វ៉ា​ត​ (SAEJANG SUWAT)១១​
12-27-2022ចិន​​ (China)​លោក​ លីន​ ឆុង​ (LIN CONG)១១​ប្តូរ​ឈ្មោះ​ (name changed)
12-27-2022ចិន​​ (China)លោក​ វ៉ាង​ ស៊ី​អ៊ី​ (WANG SIYU)១១​ប្តូរ​ឈ្មោះ​ (name changed)
12-27-2022ចិន​​ (China)លោក​ ឈីវ​ លីង​ឈាំង​ (QIU LINGQIANG)១១​
12-28-2022ចិន​ (សញ្ជាតិ​ចិន​​តៃវ៉ាន់​) (China/Taiwan)លោក​ លីន​ សីង​ឆី​ (LIN SHENG-CHE)១១​
1-2-2023ចិន​(សញ្ជាតិ​ចិន​​​តៃវ៉ាន់​)​ (China/Taiwan)លោក​ ខុង​ ភីង​ឆៀន​ (KUNG PING-CHIEN)១៣​
1-5-2023ចិន​ (China)​លោក​ ឈិន​ ម៉ី​ង​តា​ (CHEN, MINGDA)១៥​
1-4-2023ចិន​ (China)លោក​ ស៊ី​ ឆាង​ជាង​ (XU, CHANGJIANG)១៥​
1-4-2023ចិន​ (China)លោក​ វ័ន​ ស៊ា​អ៊ូ​ (WAN, XUEWU)១៥​
1-4-2023តួ​កគី​ (Turkey)លោក​ ផេ​ ឈី​ (PEI QI)១៥​
1-4-2023មីយ៉ាន់ម៉ា​ (Myanmar)លោក​ បេ​ យី​ន​ឈីន​ (BAY YIN CHIN)១៥​
1-4-2023វៀតណាម​ (Vietnam)លោក​ ង្វៀន​ ញ៉ា​ត​តាន​ (NGUYEN NHAT TAN)១៥​ប្តូរ​ឈ្មោះ​ (name changed)
1-7-2023ចិនតៃវ៉ាន់​ (Taiwan)លោក​ ឆេង​ បឺ​ យាន​ (CHENG, CHEU YEAN)១៦​
1-10-2023សិង្ហបុរី​ (Singapore)លោក​ យ៉ុង​ ឃុង​លីន​ (YONG KHUNG LIN)១៧​ប្តូរ​ឈ្មោះ​ (name changed)
1-10-2023ចិន​ (China)លោក​ ង៉​ ខា​ហ្វៃ​ (NG KA FAI)១៧​
1-10-2023ចិនតៃវ៉ាន់​ (Taiwan)លោក​ ឈិន​ ចា​វម៉ីង​ (CHEN CHAO-MING)១៧​
1-10-2023អង់គ្លេស​ (U.K.)អ្នកស្រី​ អា​ប៊ី​កែល​ កាល់​កូ​​ (ABIGAIL CALKO)១៧​
1-16-2023ចិន​ (China)លោក​ ជីង​ ចឺយៀ​ក​ (JIN, ZHIYUE)១៩​ប្តូរ​ឈ្មោះ​ (name changed)
1-16-2023ចិន​ (China)លោក​ ស៊ូ​ ស៊ី​មីង​ (SU. SHIMING)២០​ប្តូរ​ឈ្មោះ​ (name changed)
1-16-2023ចិន​ (សញ្ជាតិ​វ៉ានូ​ទូ​)​ (China/Vanuatu)លោក​ ហ្វាង​ ជី​នបូ​ (WANG JUNBO)២០​
1-16-2023ចិន​​ (សញ្ជាតិ​​ម៉ិកស៊ិក​) (China/Mexico)លោក​ ទាន់​ ឃុន​អា​ដាម​ (DUAN KUN ADAM)២០​
1-19-2023ចិន​ (China)លោក​ ស៊ី​ សីង​ (XU SHENG)២១​ប្តូរ​ឈ្មោះ​ (name changed)
1-18-2023ហ្គីណេ​ (Guinea)លោក​ វ៉ាង​ ជី​ (WANG ZHI)២១​
1-18-2023ចិន​ (China)លោក​ សៀង​ ស៊ូ​យ៉ុង​ (XIANG, XUEYONG)២១​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោកស្រី​ សុ​ផា​ ផាត់​ឆា​រីន​ (SUPHA PATCHARIN)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោក​ ខេម​ផេ​ត​ ឆូ​ក​ឆៃ​ (KHEMPHET CHOKCHAI)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោកស្រី​​ ឆុន​ឡា​ណា​ អា​រ៉ា​យ៉ា​ (CHONLANA ARAYA)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោក​ ឡេ​ក​ឡែម​ឡាក់​ ស៊ូ​រ៉ា​ឆៃ​ (LEKLAEMLAK SURACHAI)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោក​ នរ៉ា​ក់​កាន​កន​ ក្រៀ​ង​សាក់​ (NORAKARNKORN KRIENGSAK)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ចិន​ (China)លោក​ ស៊ីន​ យ៉ុង​ប៊ី​ង​ (XUN, YONGBING)២២​
1-20-2023ថៃ​ (Thai)លោក​ ឆៃ​យ៉ា​សុ​ផា​ណាត់​ សុរិ​ន​ (CHAIYASUPPHANAT SURIN)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោក​ ឆូ​សុ​ងនឹន​ សា​រុត​ (CHOSOONGNERN SARUT)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោក​ អា​ជី​រ៉ា​ កែ​ងុប​រោក​ សំ​ភព​ (ARCHEWARANGUBROK SOMPOP)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោក​ សំរេច​វ៉ា​និច​ រុ​ចៈ​ផន​ (SUMREJWANICH RUCHAPON)២២​ប្តូរ​ឈ្មោះ​ (name changed)
1-20-2023ថៃ​ (Thai)លោកស្រី​ ឆៃ​បញ្ញា​ វីវ​ (CHAIPANHA VIW)២២​ប្តូរ​ឈ្មោះ​ (name changed)

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​