លោក​ ហ៊ី​ គឹ​មហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស​ទទួល​បាន​​គោរមងារ​ជា​អ្នកឧកញ៉ា​

ព្រះមហាក្សត្រ​កម្ពុជា​ បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ដល់​អគ្គនាយក​ក្រុមហ៊ុន​ ពី​ភព​ដី​មាស​ អ៊ិ​នវេ​សម៉ិ​ន​ ឯ​.ក​លោក​ ហ៊ី​ គឹ​មហុង​ ជា​អ្នកឧកញ៉ា​។​

ក្នុង​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២២​ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ​ នរោ​ត្ដ​សីហ​មុនី​   បាន​ត្រាស់​បង្គាប់​ផ្ដល់​គោរមងារ​ដល់​លោក​ ហ៊ី​ គឹ​មហុង​ ជា​អ្នកឧកញ៉ា​ ចាប់ពី​ថ្ងៃ​ឡាយព្រះហស្ត​លេខា​នេះ​តទៅ​។​ នេះ​បើ​តាម​សៀវ​រាជកិច្ច​លេខ​ ៨៤​ ទំព័រ​ ១០៣០៩​ ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​កាលពី​ឆ្នាំ២០២២​។​

ការ​ផ្ដល់​គោរមងារ​ដល់​លោក​ ហ៊ី​ គឹ​មហុង​ ជា​អ្នកឧកញ៉ា​នេះ​ ធ្វើឡើង​បន្ទាប់ពី​មាន​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ 

លោក​ ហ៊ី​ គឹ​មហុង​ ជា​​អគ្គនាយក​ក្រុមហ៊ុន​ ពី​ភព​ដី​មាស​ អ៊ិ​នវេ​សម៉ិ​ន​ ឯ​.ក​ ធ្លាប់​រង​ការចោទប្រកាន់​ពី​អតិថិជន​ ពាក់ព័ន្ធ​នឹង​រឿង​លក់​ដី​ដែរ​។​ 

ប្រជាពលរដ្ឋ​ជាង១៦០នាក់​នៅ​ខេត្តកំពត​ នៅ​ខែមិថុនា​ ឆ្នាំ​ ២០២៣នេះ​ បាន​នាំគ្នា​ដាក់​ពាក្យ​បណ្តឹង​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​នេះ​ ដោយ​ប្តឹង​ចោទ​លោក​ឧកញ៉ា​ ហ៊ី​ គឹ​មហុង​ អគ្គនាយក​ក្រុមហ៊ុន​ពិភព​ដី​មាស​ពី​បទ​ រំលោភ​លើ​ទំនុកចិត្ត​ ក្នុង​មុខ​ជំនួញ​អចលនទ្រព្យ​។​

ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ ពិភព​ដី​មាស​រូប​នេះ​ ក៏​ត្រូវ​ស្នងការ​ខេត្តកំពត​ចេញ​លិខិត​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ផង​ដែរ​ ក្រោយ​មាន​ពលរដ្ឋ​ដាក់ពាក្យ​បណ្ដឹង​រហូតដល់៣២៣ករណី​​ និង​ទឹកប្រាក់​ដាក់​វិនិយោគ​សរុប​ជាង៦លាន​ដុល្លារ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​