ក្មួយប្រុស​​លោក​ ហ៊ុន​ សែន​ និង​​កូន​​​តំណាង​​រាស្រ្ត​​គណបក្ស​​ប្រជាជន​​កម្ពុជា​ ត្រូវ​​​បាន​​តែង​​តាំង​​ក្នុង​​មុខ​​តំណែង​ថ្មី​ ​

ក្មួយប្រុស​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​កូនប្រុស​របស់​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​តែងតាំង​ក្នុង​មុខតំណែង​ថ្មី​ ​នេះ​បើ​យោង​តាម​ឯកសារ​ដែល​ចេញ​ក្នុង​សៀវភៅ​រាជកិច្ច​លេខ៨៣​។​

លោក​ ហ៊ុន​ គឹ​ម​ជាតិ​ ត្រូវ​​បាន​​តែងតាំង​​ជា​​អនុប្រធាន​នាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌​ ដែល​​ជួយ​ដល់​​កិច្ចការ​ងារ​ក្នុង​​ការ​​ស៊ើបអង្កេត​​ព្រហ្មទណ្ឌ​។​ ការ​​តែងតាំង​​នេះ​ ​ត្រូវ​​បាន​​ធ្វើ​​ឡើង​​ជា​​ផ្លូវការ​​ ក្នុង​​ឯកសារ​​មួយ​ចុះហត្ថលេខា​​ដោយ​​លោក​​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​​ថ្ងៃ​​ទី១៩​ ខែ​​តុលា​ ឆ្នាំ២០២២​ ហើយ​​ចេញ​​ជា​​សាធារណៈ​​ដោយ​​ទី​ស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​​ក្នុង​​ខែ​​ឧសភា​ ឆ្នាំ២០២៣​។​

លោក​ ហ៊ុន​ គឹ​ម​ជាតិ​ គឺជា​​កូន​​ប្រុស​​របស់​ ហ៊ុន​ សាន​ ដែល​​ត្រូវ​​ជា​​បង​​ប្រុស​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

នៅក្នុង​សៀវភៅ​រាជកិច្ច​ដដែល​នេះ​ លោក​ ប៉ា​ វង្ស​សុ​ក្រិត​ ក៏​ត្រូវ​បាន​តែងតាំង​ជារ​ដ្ឋ​លេខា​​ធិការ​ នៃ​​ក្រសួង​​អភិវឌ្ឍន៍​​ជន​​បទ​ នេះ​បើ​តាម​​ឯកសារ​មួយទៀត​ក្នុង​រាជកិច្ច​លេខ៨៣​ ដែល​​​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ថ្ងៃទី១៩​ ខែតុលា​។​ លោក​ ប៉ា​ វង្ស​សុ​ក្រិត​ គឺជា​កូនប្រុស​របស់​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ដែល​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ និង​បច្ចុប្បន្ន​ជា​តំណាង​រាស្រ្ត​គណបក្សប្រជាជន​កម្ពុជា​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​