រដ្ឋាភិបាល កាត់ឆ្វៀលដីដែនគម្របព្រៃឈើឆ្នាំ២០០២ ទំហំជាង ៦ហិកតា ទៅឱ្យបុគ្គល២រូប ដែលជាភរិយាមន្ត្រីជាន់ខ្ពស់ ធ្វើជាកម្មសិទ្ធិ។
យោងតាមអនុក្រឹត្យលេខ២៥៤ អនក្រ.បក របស់រដ្ឋាភិបាល ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ (សៀវភៅរាជកិច្ចលេខ៧១ ទំព័រ ៨៧២៣) និងបានចេញផ្សាយនៅលើគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលដីទំហំ ៦ហិកតា ៦អា ១១សង់ទីអា ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ២០២២ ធ្វើអនុប្បជាដីឯកជនរបស់រដ្ឋ និងប្រគល់ជាកម្មសិទ្ធិទៅឱ្យឈ្មោះ ថេង អាយអាន្នី និងឈ្មោះ ម៉ុក ប៉ូប៉ុនរិទ្ធ។
គួរបញ្ជាក់ថា លោកស្រី ថេង អាយអាន្នី ជាភរិយារបស់លោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ខណៈលោកស្រីក៏ជាដន្លងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
ចំណែក លោកស្រី ម៉ុក ប៉ូប៉ុរិទ្ធ ជាភរិយារបស់លោក ពេជ សោភ័ន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕
លោកស្រី ម៉ុក ប៉ូប៉ុរិទ្ធ
ភរិយារបស់លោក ពេជ សោភ័ន
- សកម្មភាព: ទទួលបានដី
- កាលបរិច្ឆេទ: ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២
- សញ្ជាតិ: ខ្មែរ
- ប្រភេទឯកសារ: ព្រះរាជក្រឹត្យ
លោកស្រី ថេង អាយអាន្នី
ភរិយារបស់លោក សុខ អាន
- សកម្មភាព: ទទួលបានដី
- កាលបរិច្ឆេទ: ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២
- សញ្ជាតិ: ខ្មែរ
- ប្រភេទឯកសារ: ព្រះរាជក្រឹត្យ