រដ្ឋាភិបាល បានធ្វើអនុប្បយោគដីទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ទៅជាទ្រព្យសម្បតិ្តឯកជនរបស់រដ្ឋ នូវដីទំហំជិត ៣០ហិកតា ស្ថិតនៅក្នុងឧទ្យានជាតិកែប ខេត្តកែប ដើម្បីជួលទៅឱ្យ លោកស្រី ជឹង សុគន្ធាវី ម្ចាស់ក្រុមហ៊ុនវ័ន ម៉រ សម្រាប់អភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍។
លោកស្រី ជឹងសុគន្ធាវី
ម្ចាក់ក្រុមហ៊ុន វ័ន ម៉រន និង វ័ន ហ្វ្រេតធើនីធី | ជាកូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ
- សកម្មភាពៈ ទទួលបានដី
- កាលបរិច្ឆេទៈ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២
- សញ្ជាតិ: ខ្មែរ
- ប្រភេទឯកសារៈ អនុក្រឹត្យ
យោងតាមអនុក្រឹត្យលេខ២៤២អនក្រ.បក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ (សៀវភៅរាជកិច្ចលេខ៦៨ ទំព័រ ៨៣៤៧) និងចេញផ្សាយនៅលើគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចធ្វើអនុប្បយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ លើផ្ទៃដីទំហំ ២៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួលឱ្យក្រុមហ៊ុន វ័ន ម៉រ (One More Ltd.) សម្រាប់វិនិយោគលើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិ។
លោកស្រី ជឹង សុគន្ធាវី ដែលទើបទទួលងារជាឧកញ៉ាកាលពីឆ្នាំ ២០២១ នោះ គឺជាម្ចាស់ក្រុមហ៊ុនវ័នម៉រ (One More Ltd.) និងក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (One Fraternity Co., LTD) ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មកាលពីឆ្នាំ២០១៩។ លោកស្រី ជឹង សុគន្ធាវី ជាកូនស្រីរបស់លោកស្រី ជឹង សុភាព ហៅយាយភូ អនុប្រធានកាកបាតក្រហម និងលោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ដែលស្និទ្ធនឹងគ្រួសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ទំនិញ និងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុន វ័នម៉រ មានដូចជា ទឹកបរិសុទ្ធឱរ៉ាល់ មីជាតិ ភោជនីយដ្ឋានវ័នម៉រ ដែលស្ថិតក្រោមក្រុមហ៊ុន NVC Corporation៕