ក្រុមហ៊ុន​​​អង្គរ​ ផ្លា​យ​​វូ​ត​ ទទួល​​​បាន​​​ការ​​អនុ​​ញ្ញា​ត​​​ឱ្យ​បើក​ដំណើ​ការ​​រោងចក្រ​ផលិត​​ក្តារ​​បន្ទះ​ក្នុង​​ខេត្តកណ្តាល​

បើ​ទោះបីជា​មានការ​ចោទប្រកាន់​ថា​បាន​កែច្នៃ​ឈើ​ខុសច្បាប់​យ៉ាងណាក្ដី​ ក្រុមហ៊ុន​ អង្គរ​ ផ្លា​យ​វូ​ត​ (Angkor Plywood) ត្រូវ​បាន​ផ្តល់​លិខិតអនុញ្ញាត​អាជីវកម្ម​កាលពី​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០២២​ ដើម្បី​បើក​ដំណើ​ការ​ទីតាំង​កែច្នៃ​ឈើប្រណិត​ថ្មី​មួយ​នៅក្នុង​ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​ ឯកសារ​​នេះ​​ត្រូវ​​បាន​​ចេញ​​ក្នុង​​សៀវភៅ​រាជកិច្ច​លេខ​ ៨៣​ ដែល​​ចេញ​​ផ្សាយ​​ជា​​សាធារណៈ​​ដោយ​​ទី​ស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​​ក្នុង​​ខែ​​ឧសភា​។​

ក្រុមហ៊ុន​កែច្នៃ​ឈើ​ដ៏​ប្រណិត​មួយ​នេះ​ បាន​ប្រឈមមុខនឹង​ការចោទប្រកាន់​ជាបន្តបន្ទាប់​ ពី​បទ​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​ ហើយនិង​​​ទីតាំង​ស្តុក​ឈើ​នៅក្នុង​ខេត្តកំពង់ធំ​ ក្រចេះ​ និង​កំពង់ចាម​។​

ការ​​ចោទ​​ប្រកាន់​​នេះ​ ​កើត​​ចេញ​​ពី​​ថ្នាក់ដឹកនាំ​ម្នាក់​​ក្នុង​​ចំណោម​ថ្នាក់ដឹកនាំ​​​របស់​​ខ្លួន​ ​គឺ​​លោក​ Lu Chu Chang ដែល​​ជា​​ម្ចាស់​​ក្រុមហ៊ុន​ Think Biotech ជា​​ដី​​សម្បទាន​​ដាំ​​ឈើ​​ដែល​​ស្ថិត​​នៅ​​ខាង​​កើត​​ព្រៃ​ឡង់​។​

ក្នុង​ឆ្នាំ២០១៩​ ទីភ្នាក់ងារ​​សហរដ្ឋ​​អាមេរិក​​សម្រាប់​​កិច្ច​អភិវឌ្ឍ​​អន្តរជាតិ​ (USAID) និង​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ បាន​ចោទប្រកាន់​ក្រុមហ៊ុន​ Think Biotech ថា​បាន​កាប់​ឈើ​ខុសច្បាប់​នៅក្នុង​ព្រៃ​ឡង់​ និង​កែច្នៃ​ឈើ​នៅ​រោងចក្រ​ Angkor Plywood ។​ នៅពេល​នោះ​ ក្រសួងបរិស្ថាន​ ក៏បាន​ចាប់ផ្តើម​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់​នេះ​ផង​ដែរ​៕​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​