លោក លី ភូនរ៉ាត់ ជាកូនប្រុសពៅរបស់សេដ្ឋីល្បីឈ្មោះឧកញ៉ា លី យ៉ុងផាត់ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។
លោក លី ភូនរ៉ាត់
កូនប្រុស លី យ៉ុងផាត់
- ការផ្តល់គោរមងារៈ ជា ឧកញ៉ា
- កាលបរិច្ឆេទ: ២៦,០៧,២០២២
- សញ្ជាតិៈ ខ្មែរ
- ប្រភេទឯកសារ: ព្រះរាជក្រឹត្យ
លោក លី យ៉ុងផាត់ កើតនៅខេត្តកោះកុងភាគនិរតីនៃប្រទេសកម្ពុជា ហើយមានសញ្ជាតិខ្មែរថៃ។ លោកមានឈ្មោះក្រៅ “ស្តេចកោះកុង” ដោយសារតែភាពលេចធ្លោរបស់លោកនៅក្នុងខេត្តនេះ។ បច្ចុប្បន្ន លោក លី យ៉ុងផាត់ គឺជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជានិងជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក លី យ៉ុងផាត់ គឺជាអ្នកជំនួញដ៏មានឥទ្ធិពល ដោយគ្រប់គ្រងក្រុមហ៊ុនមួយចំនួនរួមទាំងក្រុមហ៊ុន L.Y.P Group៕