សមាជិក​គ្រួសារ​លោក​ឧកញ៉ា​ សុខ​ គង់​​ ចំនួន​ ៤​​រូប​​ ទទួល​បាន​​គោរមងារ​​ជា​​ឧកញ៉ា​

កូនប្រុស​ស្រី​​ចំនួន​ ៤​​រូប​​​ របស់​​លោក​ឧកញ៉ា​ សុខ​ គង់​ ដែល​ជា​សេដ្ឋី​ល្បីឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ ត្រូវ​​បាន​​ព្រះ​​មហាក្សត្រ​ត្រាស់​​បង្គាប់​​ផ្តល់​គោរមងារ​​ជា​​ឧកញ៉ា​​ នៅក្នុង​​ខែ​​សីហា​​ ឆ្នាំ​​២០២២​​។​​

តាម​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃទី​​២​ ខែ​សី​​ហា​​ ឆ្នាំ​​២០២២​ និង​​បាន​​ចេញផ្សាយ​​នៅ​លើ​គេហទំព័រ​របស់​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី​​២៩​ ខែមីនា​ ឆ្នាំ​​២០២៣​ ព្រះមហាក្សត្រ​ បាន​ត្រាស់​បង្គាប់​​ផ្តល់​គោរមងារ​​​ដល់​​កូន​​ប្រុសស្រី​ ៤រូប​​របស់​​លោក​ឧកញ៉ា​ សុខ​ គង់​ ក្នុង​​នោះ​​មាន​​លោក​ សុខ​ យាក​ ជា​​កូនប្រុស​ច្បង​ កូន​​ស្រី​​ទី​​៥ឈ្មោះ​ សុខ​ ចន្ធី​ កូនស្រី​ពៅ​​ សុខ​ ចន្ធូ​ និង​កូនប្រសា​ប្រុស​​ ឈ្មោះ​ ណាំង​ សុភា​ត​។​​

លោក​ សុខ​ យាក​ ដែល​​ជា​​កូន​​ប្រុស​​ច្បង​​ កំពុង​កាន់​តួនាទី​ជា​​អនុប្រធាន​​ក្រុមហ៊ុន​ Sokimex Investment Group ជា​​ប្រធាន​​ក្រុមហ៊ុន​ Sokimex (Gasoline) និង​​ជា​​ប្រធាន​​ក្រុមហ៊ុន​​ Bokor Farm Co., LTD។​​​

កូន​​ស្រី​ទី​​៥ឈ្មោះ​ សុខ​ ចន្ធី​ បច្ចុប្បន្ន​​កំពុង​កាន់​តួនាទី​​ជា​​អនុប្រធាន​​ក្រុមហ៊ុន​​ សុខា​រៀល​អី​ស្តេត​​ ឯ​.ក​។​ ចំណែក​​កូនស្រី​​ពៅ​​ឈ្មោះ​​​ សុខ​ ចន្ធូ​ ​កាន់​តួនាទី​​ជា​​អនុប្រធាន​​ក្រុមហ៊ុន​ Sokimex Investment Group ទទួលបន្ទុក​​ផ្នែក​ហិរញ្ញវត្ថុ​​។​​ 

​ស្វាមី​របស់​​លោកស្រី​ សុខ​ ចន្ធូ​ គឺ​លោក​​ ងិន​ បា​ណាល់​ ជា​​អគ្គនាយករង​នៃ​​អគ្គនាយក​ដ្ឋាន​​ភស្តុភារ​​ និង​ហិរញ្ញវត្ថុ​​ ក្រសួង​​មហាផ្ទៃ​​។​ចំណែក​​លោក​ ណាំង​ សុភា​ត​ គឺជា​​ស្វាមី​របស់​​លោកស្រី​ សុខ​ ចន្ថា​ ដែល​​ជា​ឧកញ៉ា​ និង​ជា​​​កូនស្រី​ទី​​៤​ របស់​​លោក​ សុខ​ គង់​​។​​

សុខ​​ ចន្ធី​

កូន​ សុខ​ គង់​ | អនុប្រធាន​ សុខា​រៀល​អី​ស្តេត​​

  • ការ​ផ្តល់​គោរមងារ​: ជា​ឧកញ៉ា​
  • កាលបរិច្ឆេទ​: ថ្ងៃទី​​២​ ខែ​សី​​ហា​​ ឆ្នាំ​​២០២២​
  • សញ្ជាតិៈ​ ខ្មែរ​
  • ប្រភេទ​ឯកសារ​: ព្រះរាជ​ក្រឹត្យ​

ណាំង​ សុភា​ត​

កូន​ក្រសា​ សុខ​ គង់​

  • ការ​ផ្តល់​គោរមងារ​: ជា​ឧកញ៉ា​
  • កាលបរិច្ឆេទ​: ថ្ងៃទី​​២​ ខែ​សី​​ហា​​ ឆ្នាំ​​២០២២​
  • សញ្ជាតិៈ​ ខ្មែរ​
  • ប្រភេទ​ឯកសារ​: ព្រះរាជ​ក្រឹត្យ​

លោក​ សុខ​ យាក​

កូនច្បង​ សុខ​ គង់​ | អនុប្រធាន​ Sokimex Investment |​ ប្រធាន​ Sokimex Gasoline |ប្រធាន​ក្រុមហ៊ុន​ Bokor Farm

  • ការ​ផ្តល់​គោរមងារ​: ជា​ឧកញ៉ា​
  • កាលបរិច្ឆេទ​: ថ្ងៃទី​​២​ ខែ​សី​​ហា​​ ឆ្នាំ​​២០២២​
  • សញ្ជាតិៈ​ ​​ខ្មែរ​
  • ប្រភេទ​ឯកសារ​: ព្រះរាជ​ក្រឹត្យ​

សុខ​​​​ ចន្ធូ​

កូន​ សុខ​ គង់​ | អនុប្រធាន​ Sokimex investment ផ្នែក​ហិរញ្ញវត្ថុ​

  • ការ​ផ្តល់​គោរមងារ​: ជា​ឧកញ៉ា​
  • កាលបរិច្ឆេទ​: ថ្ងៃទី​​២​ ខែ​សី​​ហា​​ ឆ្នាំ​​២០២២​
  • សញ្ជាតិៈ​ ខ្មែរ​
  • ប្រភេទ​ឯកសារ​: ព្រះរាជ​ក្រឹត្យ​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​