អគ្គនាយក​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ម្នាក់​​ ត្រូវ​​បាន​​តែង​​តាំង​​ជា​​ទីប្រឹក្សា​ផ្ទាល់​របស់​​នាយក​​រដ្ឋមន្ត្រី​

លោក​ សេង​ ប៊ុ​នវេង​ ដែល​​គេ​ស្គាល់​ថា​ អាចារ្យ​អេ​ ត្រូវ​បាន​​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​តែងតាំង​ជា​​ទីប្រឹក្សា​​ផ្ទាល់​​របស់​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​​។​

តាម​​ព្រះរាជ​ក្រឹត្យ​​ចុះ​ថ្ងៃទី​​២២​ ខែកក្កដា​ ឆ្នាំ​​២០២២​​ និង​​បាន​​ចេញផ្សាយ​​នៅ​លើ​​គេហទំព័រ​របស់​​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃទី​​២២​ ខែ​​​មីនា​ ឆ្នាំ​​២០២៣​ លោក​ សេង​ ប៊ុ​នវេង​ ត្រូវ​​​បាន​​​តែងតាំង​​ជា​​ទីប្រឹក្សា​ផ្ទាល់​​របស់​​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​​មាន​ឋានៈ​ស្មើ​​រដ្ឋលេខាធិការ​​ ដោយ​​មិន​​ទទួល​ប្រាក់​​បំណាច់​​មុខ​​ងារ​​។​

លោក​ សេង​ ប៊ុ​ន​​វេង​ គឺជា​​ប្រធាន​​វិទ្យុ​ ABC 107.5 Mhz ហើយ​កាលពី​អំឡុង​​ឆ្នាំ​​២០១៦​ លោក​ សេង​ ប៊ុ​នវេង​ ធ្លាប់​មាន​​​ភាព​ចម្រូង​​ចម្រាស​​ជាមួយ​​អ្នក​​​កាសែត​​​ក្នុង​​ស្រុក​​ដទៃ​​ទៀត​ ដោយ​​ពួកគេ​​បាន​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​​ព័ត៌មាន​​​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ ចាត់​វិធាន​​ការ​​​បន្ទាន់​ ​និង​​អប់រំ​​កុំ​​ឱ្យ​​​ប្រើពាក្យ​សម្តី​អសុរោះ​ និង​ចោទប្រកាន់​​ទៅ​​​លើ​​អ្នក​​សារព័ត៌មាន​​ បន្ទាប់ពី​​ប្រធាន​​វិទ្យុ​រូប​នេះ​​បាន​​ហៅ​អ្នក​​កាសែត​​ក្នុង​ស្រុក​​ថា​ “​កាសែត​ចោរ​”៕​​

លោក​ សេង​ ប៊ុ​នវេង​

ប្រធាន​វិទ្យុ​ ABC

  • ការតែងតាំង​: ទីប្រឹក្សា​​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​
  • កាលបរិច្ឆេទ​: ថ្ងៃទី២២​ ខែ​​កក្កដា​ ឆ្នាំ២០២២​
  • សញ្ជាតិ​: ខ្មែរ​
  • ប្រភេទ​ឯកសារ​: ព្រះរាជ​ក្រឹត្យ​

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​