ប្រធាន​​សាលាឧទ្ធរណ៍​ លោក​ សេង​ ស៊ី​ ​វុ​​​​ត្ថា​ ត្រូវ​​បាន​​អនុញ្ញាត​ឱ្យ​បន្តការងារ​ បន្ទាប់​​ពី​​ដល់អាយុ​ត្រូវ​ចូលនិវត្តន៍​

ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ លោក​ សេង​ ស៊ី​ វុ​​ត្ថា​​ ត្រូវ​​បាន​អនុញ្ញាត​ឱ្យ​បន្តការងារ​រយៈពេល​ ១ឆ្នាំ​ទៀត​ បន្ទាប់​​ពី​​ដល់អាយុ​ត្រូវ​ចូលនិវត្តន៍​។​ 

យោង​តាម​ព្រះរាជ​ក្រឹត្យ​​ នស​/រក​ត​/០២២៤​/១៥៦​ ចុះ​ថ្ងៃទី៥​ ខែកុម្ភៈ​ ឆ្នាំ២០២៤​ ព្រះមហាក្សត្រ​ បាន​ត្រាស់​បង្គាប់​អនុញ្ញាត​ឱ្យ​ លោក​​ សេង​ ស៊ី​ វុ​​ត្ថា​​ ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ ដែល​​ដល់អាយុ​ចូលនិវត្តន៍​ បន្តការងារ​រយៈពេល១ឆ្នាំ​ទៀត​ ដោយ​គិត​ចាប់ពី​ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ​​២០២៤​ ដល់​ថ្ងៃទី៥​ ខែមីនា​ ឆ្នាំ២០២៥​។​

ឯកសារ​​ដដែល​​បញ្ជាក់​ថា​ ការដែល​ព្រះមហាក្សត្រ​ចេញ​ព្រះរាជ​ក្រឹត្យ​អនុញ្ញាត​ឱ្យ​លោក​ សេង​ ស៊ី​ វុ​​ត្ថា​​ ប្រធាន​សាលាឧទ្ធរណ៍​ភ្នំពេញ​ដែល​ដល់អាយុ​ចូលនិវត្តន៍​អាច​បន្តការងារ​​រយៈពេល១ឆ្នាំ​ ទៀត​នេះ​ គឺ​ដោយ​យោង​តាម​ការ​ក្រាបបង្គំទូល​ថ្វាយ​របស់​ឧប​នា​​យក​​​​​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ យុត្តិធម៌​ បន្ទា​​ប់​ពី​បាន​ពិគ្រោះ​យោបល់​ជាមួយ​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​​នៃ​អង្គចៅក្រម​។​

យោង​តាម​មាត្រា៦២​ នៃ​​ច្បាប់​ស្តី​ពី​ លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ដែល​ត្រូវ​បាន​ប្រកា​ ស​​​ឱ្យ​ប្រើ​ក្នុង​ឆ្នាំ២០១៤​ ចែងថា​ ចៅក្រម​ទាំង២ភេទ​ ត្រូវ​ចូលនិវត្តន៍​នៅពេល​គ្រប់​អាយុ​ ៦០ឆ្នាំ​។​ ចៅក្រម​ទាំងអស់​នៃ​តុលាការ​កំពូល​ ដែល​មាន​អាយុ​ចាប់ពី​ ៦០ឆ្នាំ​ឡើង​ ទៅ​ត្រូវ​ចូលនិវត្តន៍​តាម​ ការ​ស្នើ​របស់​សា​ម៉ី​ខ្លួន​ ប៉ុន្តែ​នៅពេល​ដល់អាយុ​ ៦៥ឆ្នាំ​ ឧត្តម​ក្រុមប្រឹក្សា​​នៃ​អង្គចៅក្រម​​ត្រូវ​សម្រេច​​ពី​ការ​បន្តការងារ​របស់​ចៅក្រម​ទាំងអស់​នៃ​តុលាការ​​កំពូល​ តាម​ការ​ស្នើ​របស់​សាមីខ្លួន​។​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លើក​សេចក្ដីព្រាង​ព្រះរាជ​ក្រឹត្យ​ថ្វាយព្រះ​មហាក្សត្រ​អំពី​កិច្ចការ​ងារ​​នេះ​៕​ 

បច្ចុប្បន្នភាពថ្មី

បច្ចុប្បន្ន​ភាព​